ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ចំនួន ៥៦នាក់
នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ចំនួន ៥៦នាក់ នៅភូមិអូរគោល ឃុំគោកដូង ស្រុកអង្គរជុំខេត្តសៀមរាប ។ ក្នុងឱកាសនោះ ឯកឧត្ដមបានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នងធ្វើឥដ្ធប្រក់ស័ង្កសីជូនដល់គ្រួសារជួបការលំបាក និងបានឧបត្ថម្ភនូវសំភារះប្រើប្រាស់ និងថវិកាមួយចំនួន ។